Connect with us

សង្គម

ភ័យឡើងញ័រខ្លួន! ផ្អើលពេញផ្លូវ! ពេលឃើញក្បាលមនុស្សរុំកន្សែង ស្មានតែសាកសព ដល់ពេលបើកមើល ស្រាប់តែ…!

ហ្វីលីពីន៖ ប្រជាជនជាច្រើននាក់ បាននាំគ្នាចោមរោមផ្ទុះ ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញក្បាលមនុស្សត្រូវបាន គេរុំកន្សែងរួចយកមកបោះចោល តាមចិញ្ចើមផ្លូវទាំងកណ្តាលថ្ងៃ មិនត្រឹមតែប៉ុណ្ណោះ ក្រោយបានដឹងរឿងនេះ ប្រជាជនបាននាំគ្នាទៅប្រាប់កម្លាំងប៉ូលីស មកចុះមើលផ្ទាល់នូវហេតុការណ៍មួយនេះ។

មនុស្សជាច្រើន នៅទីនោះមិនមានអ្នកណាមួយហ៊ានបើកមើលក្បាលមនុស្សដែលគេបានរុំមកបោះចោលនោះទេ ក៏ប៉ុន្តែបន្ទាប់ពីប៉ូលីស មានការវាស់វែងពិនិត្យកន្លែងកើតហេតុរួចមក ខាងកម្លាំងប៉ូលីសក៏ដាច់ចិត្តបើកមើលមុខ តែក្រោយពីបានបើកបានធ្វើឲ្យមានការហួសចិត្តមិនស្ទើទេ។

ព្រោះថា អ្វីដែលគេគិតថា មានក្បាលមនុស្សដែលគេរុំ យកមកបោះចោលនោះ តាមពិតគឺជាក្បាលតុក្កតា សម្រាប់ជាងធ្វើសក់នោះទេ។ បន្ទាប់ពីបានឃើញដូច្នោះបានធ្វើឲ្យមហាជនដែលមានការភ្ញាក់ផ្អើល នៅកន្លែងកើតហេតុនោះ មានការហួសចិត្តយ៉ាងខ្លាំង ដោយពួកគេខំតែមានការភិតភ័យ តែក្រោយដឹងការពិតទើបចុកឈាមប៉ុណ្ណា។

ស្របពេលជាមួយគ្នានេះដែរ រូបភាពទាំងនេះ មានការចែកចាយគ្នាពេញបណ្តាញសង្គម ហើយវាក៏បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គមហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាមានរឿងបែបនេះកើតឡើងសោះ៕