Connect with us

សង្គម

សូមអោយបានសម្រេច! ក្រោយម៉ែចាស់ ពេជ្រ ថៃ លាចាកលោក ស្រាប់តែ ពេជ្រ ថៃ មានបំណងប្រាថ្នាបែបនេះថា…

បាត់ដំបង៖ ក្រោយពីជីដូនកម្សត់ដែល ពេជ្រ ថៃ តែងហៅថា «ម៉ែចាស់» បានទទួលមរណភាព ភាពឈឺចាប់ ការនឹកស្ដាយស្រណោះរបស់ក្មេងប្រុសម្នាក់នេះ កាន់តែមានខ្លាំងឡើង។

អ្វីដែលធ្វើឲ្យប្រិយមិត្ត ខ្លោចចិត្តអាណិតប្អូនជាងនេះទៀតនោះ ម៉ែចាស់ទើបតេែស្លាប់កាលពីយប់មិញ ដោយបន្សល់តែភាពស្រណោះសោកស្តាយរកអ្វីមកប្រៀបពុំបាន។

ជាក់ស្ដែងបើតាមគណនីហ្វេសប៊ុករបស់ ពេជ្រ ថៃ បានពោលថា៖ «មរណៈភាពរបស់លោកយាយគឺជាទុក្ខដ៏ធំមហិមារបស់ចៅ ចៅសូមបួងសួងដល់អារុក្ខអារក្សអ្នកតា វត្ថុស័ក្តិសិទ្ធ ក្នុងលោក សូមកើតជាចៅរបស់លោកយាយគ្រប់ៗជាតិ»។ តាមពាក្យពេចន៍ដ៏គួរឲ្យស្រណោះស្រណោកនេះ បានធ្វើឲ្យមហាជននាំគ្នាសម្ដែងការអាណិតអាសូរ និងជួយលួងលោមកុមារីរូបនេះឲ្យមានកម្លាំងចិត្តឡើងវិញផងដែរ៕