Connect with us

សង្គម

អុញនោះ! ក្រោយកក្រើករឿង ខេមរៈ សិរីមន្ត ប្តឹង ម៉ៃ សុគន្ធ ស្រាប់តែ សាន ផានិត បង្ហោះសារបែបនេះថា….

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហាឆ្នាំ២០១៨នេះ បានផ្ទុះនូវរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ និងក្លាយជាប្រធានបទក្តៅ ខណៈដែលតារាចម្រៀងប្រុស ចំនួន២រូប កំពុងមានបញ្ហាប្រឈមមុខដាក់គ្នា តាមផ្លូវច្បាប់ បន្ទាប់ពីតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានប្រកាសរៀបចំឯកសារ ជាមួយនឹងមេធាវីរបស់ខ្លួន ប្តឹងតារាពូកែទើស លោក ម៉ៃ សុគន្ធ ឡើងតុលាការ។ ប៉ុន្តែជាការឆ្លើយតប តារាចម្រៀង ម៉ៃ សុគន្ធ បានប្រកាសក្ដែងៗនៅមុននេះបន្តិចថា លោកនឹងកំដ តារាចម្រៀង ខេមរៈ សិរីមន្ត ជានិច្ចប្រសិនបើមានពាក្យបណ្ដឹង ប្ដឹងរូបលោកដល់ដៃតុលាការមែន។

ដោយឡែកតារាចម្រៀង សាន ផានិត ក៏បានដឹងនូវរឿងរ៉ាវនេះ ហើយក៏បានបង្ហោះសារ សុំឲ្យមានការបញ្ចប់ និងព្យាយាមកុំវាយប្រហារគ្នា។ ដោយលោកបានសរសេរថា៖

“ព្យាយាមកុំវាយប្រហារគ្នា គប្បីព្យាយាមកិចចេញពីចំនុចអវិជ្ជមានដែលយេីងគិតពីរឿងគេហ្នឹងដោយខ្លួនឯង ជួនកាលយេីងវិភាគថាគេភ្លាវតែវាឆ្ងាញ់សំរាប់គេដែរ។ សំខាន់ដាច់ខាតកុំរវល់ពីរឿងគេតែម្តងទៅវាអត់ចំណេញ ហេីយបេីយេីងជាអ្នកខ្លាំងជាងគេស្រាប់ហ្នឹងធ្វេីរឿងសមនឹងសមត្ថភាពយេីង មែនយេីងក៏មិនចាំបាច់ទៅតដៃជាមួយអ្នកដែលទន់ខ្យោយជាងយេីងតែម្តងទៅ ព្រោះយេីងខ្លាំងជាងស្រាប់ហេីយហ្នឹង។ សំណូមពរក្នុងនាមជារៀមច្បងម្នាក់។ ម៉ៃ សុគន្ធ ឈប់បានឈប់ទៅអារឿងការងារវិភាគអ្នកសិល្បៈគ្នាឯងហ្នឹង។ ខេមរៈ សិរីមន្ត មិនបាច់ប្តឹងទេប្អូនកំុខ្វល់ជីវិត ប្អូនមានគ្រប់យ៉ាងស្រាប់ហេីយ”៕