Connect with us

សង្គម

ចំនងស្នេហ៏ថ្មី! ប៉ែនចំរ៉ុង និងគូស្នេហ៍ថ្មីកាន់តែផ្អែលល្ហែម ចំពោះមុខមហាជន ឃើញហើយច្រណែនណាស់.…

ពេលនេះដែរប៉ែនចំរ៉ុងកាន់តែបើកចំហរពីចំណងស្នេហ៍ថ្មីរបស់លោកជាមួយស្រីស្អាតដែលជាអ្នករស់នៅខេត្តបាត់ដំបង។ អ្នកទាំងពីរលែងលាក់លៀមដូចមុន។ទោះបីទំនាក់ទំនងកាន់តែផ្អែមល្ហែមក៏ដោយតែគេមិនទាន់លេចលឺប៉ែនចំរ៉ុងដឹកដៃម្ចាស់ស្នេហ៍ក្រាបផ្ទឹមតាមប្រពៃណីនៅឡើយទេ។

ចុងក្រោយនេះគេសម្គាល់ឃើញប៉ែនចំរ៉ុងតែងបណ្តើរគូស្នេហ៍ថ្មីទៅចូលរួមកម្មវិធីនានារបស់មិត្តភក្តិហើយពេលខ្លះអ្នកទាំងពីរក៏បានបណ្តើរគ្នាទៅលេងស្រុកកំណើតនៅខេត្តបាត់ដំបងផងដែរ។មានការនិយាយថាម្ចាស់ស្នេហ៍ថ្មីរបស់ប៉ែនចំរ៉ុងមានរូបសម្រស់ស្អាតនិងការតែងខ្លួនឡូយមិនចាញ់តារាប៉ុន្មានឡើយ។

ចំណងស្នេហ៍អ្នកទាំងពីរកាន់តែបើកចំហរដែលសូម្បីតែហ្វេសប៊ុកគូស្នេហ៍របស់ប៉ែនចំរ៉ុងក៏មានការដាក់រូបរួមគ្នាយ៉ាងស្វីតផងដែរ។ក្រោយពីប្រេះឆាជាមួយតារាសម្តែងភិនសុដាលីសប៉ែនចំរ៉ុងបានធ្លាក់ប្រជាប្រិយភាពជាខ្លាំង។តែពេលនេះលោកក៏បានលេចមុខនៅក្នុងរឿងនានាវិញហើយ។

ពេលនេះដែរប៉ែនចំរ៉ុងក៏បានងាកមកធ្វើការងារសង្គមជាមួយមិត្តភក្តិរួមអាជីពផងដែរ។សព្វថ្ងៃប៉ែនចំរ៉ុងបានបន្សល់កូនស្រីដ៏ស្រស់ស្អាតដែលជាចំណងដៃរវាងលោកនិងភិនសុដាលីស។ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះប៉ែនចំរ៉ុងមិនទាន់មានឱកាសបានទៅជួបមុខកូនស្រីដោយផ្ទាល់នោះទេ៕