Connect with us

សង្គម

សើចដាច់ផ្ងារ! អាជាំ តេមកឆបោកប្រាប់គេថាត្រូវរង្វាន់១ម៉ឺន$ហើយ នូវអូសកាឡាចង់… (វីដេអូ)

វីដេអូមានជនឆបោកតាមទូរសព្ទដោយប្រាប់ថាត្រូវរង្វាន់ចំនួន១ម៉ឺនដុល្លារយើងតែងតែសង្កេតឃើញមានជាបន្តបន្ទាប់មិនចេះចប់នៅលើប្រព័ន្ធអ៊ីនធឺណិតអ្នកខ្លះត្រូវគេបោកបានសម្រេចឯអ្នកខ្លះចេះសួររកហេតុផលច្បាស់លាស់មិនអាចបោកបានទេ។

ប៉ុន្មានថ្ងៃចុងក្រោយនេះវីដេអូដែលគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានទាំងលេខទូរសព្ទជនឆបោកច្បាស់ផងត្រូវបានគេចែកចាយព្រោងព្រាតនិងអំពាវនាវឲ្យអាជ្ញាធរស្វែងរកចាប់ជនទាំងនោះតែគេកម្រឃើញអាជ្ញាធរចាប់បានណាស់។ក្នុងការប្រើល្បិចបោកប្រាស់លើគោកៗរបស់ជនឆបោកពួកគេតែងតែយកធនាគារអេស៊ីលីដាមន្ត្រីរដ្ឋាភិបាលនិងឧកញ្ញាល្បីឈ្មោះមួយចំនួនទៀតជាផ្ទាំងស៊ីបដើម្បីបោកជនរងគ្រោះឲ្យជឿស្លុង។

ក្នុងវីដេអូបោកប្រាស់ខាងក្រោមនេះជនឆបោកបានកុហកថាលេខទូរសព្ទរបស់ជនរងគ្រោះនេះត្រូវបានគេជ្រើសរើសឲ្យត្រូវរង្វាន់ចំនួន១ម៉ឺនដុល្លារក្នុងចំណោម១០នាក់ទៀតដើម្បីអបអរសាទរគម្រប់ខួប១០ឆ្នាំនៃធនាគារអេស៊ីលីដាដោយសហការជាមួយធនាគារជាតិ។តែដើម្បីបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារនេះជនឆបោកបានប្រាប់ជនរងគ្រោះជាកញ្ញាវ័យក្មេងម្នាក់រៀបចំផ្ទះឲ្យស្អាតរួចទៅទិញកាតទូរសព្ទចំនួន៦ដុល្លារមកបញ្ចូលក្នុងទូរសព្ទដៃដែលមានលេខគេចាប់ឆ្នោតត្រូវខាងលើដើម្បីទាញយកលេខកូដបើកទឹកប្រាក់ពីប្រព័ន្ធកុំព្យូទ័រ។

សារឆ្លើយឆ្លងគួរឲ្យចាប់អារម្មណ៍និងអស់សំណើចជាងគេនោះនៅជិតបញ្ចប់នៃវីដេអូជនឆបោកបានសួរកញ្ញាថានាងមានគ្រួសារឬនៅអាយុប៉ុន្មាននិងចុងក្រោយបែរជាសុំនាងធ្វើជាសង្សារតែម្ដងធ្វើឲ្យនាងទប់មិនសើចមិនបាន។ការទូរសព្ទប្រាប់ថាត្រូវរង្វាន់ដដែលនេះជនរងគ្រោះបានដឹងជាមុនហើយថាជាការឆបោកសុទ្ធសាធទើបនាងសម្រេចថតវីដេអូទុកសម្រាប់ចែកជូនបងប្អូនឲ្យមានការប្រុងប្រយ័ត្នពេលមានគេទាក់ទងថាត្រូវរង្វាន់៕សូមទស្សនាវីដេអូខាងក្រោម៖(ប្រភពអត្ថបទ៖MorningFresh)

សូមទស្សនាវិដេអូខាងក្រោម៖