Connect with us

សង្គម

យំហើយ! ឪពុកតែងខ្លួនជាស្រី ដើម្បីឲ្យកូនសម្ដែងភាពដឹងគុណ ក្នុងថ្ងៃបុណ្យម្ដាយ ទាំងស្រក់ទឹកភ្នែក (មានវីដេអូ)

ថៃ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលមានឪពុកកម្សត់ជនជាតិថៃមួយរូប បានសម្រេចចិត្តតែងខ្លួនជាមនុស្សស្រី ដោយគ្មានភាពអៀន ដើម្បីឲ្យកូនប្រុសជាទីស្រលាញ់សម្ដែងភាពដឹងគុណក្នុងថ្ងៃបុណ្យម្ដាយ ជាមួយក្មេងៗដទៃទៀត។

ជាក់ស្ដែង រូបភាពរបស់បុរសពោះម៉ាយកម្សត់នេះ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើននាក់ ក្ដុកក្ដួក រំភើបចិត្តជាខ្លាំង ព្រោះតែមិននឹកស្មានថា ដើម្បីកូនលោក សុខចិត្ត កាត់កេរ្តិ៍ កាត់ខ្មាស ស្លៀកពាក់ជាស្រី អង្គុយមុខចំណោមមហាជន ដោយស្នាមញញឹម បែបនេះឡើយ។

ទង្វើនេះ បានបង្ហាញពីទំហំចិត្តនៃសេចក្ដីស្រលាញ់ រវាងឪពុកទៅកាន់កូន ខណៈដែលគ្មានវត្តមានម្ដាយ នៅក្បែរក្នុងថ្ងៃពិសេស រហូតមានអ្នកខ្លះ ទស្សនាហើយសឹងទប់ទឹកភ្នែកមិនជាប់ទៀតផង។

គួរឲ្យដឹងដែរថា បុរសកម្សត់នោះមានឈ្មោះថា Chatchai Pan Uthai អាយុ ៣២ ឆ្នាំ គាត់បានបែកបាក់ជាមួយប្រពន្ធអស់រយៈពេលជាង៣ឆ្នាំមកហើយ ។ ក្នុុងនោះលោកក៏បានបញ្ជាក់ថា ការតុបតែងខ្លួនជាស្រី គ្មានអ្វីត្រូវអៀនខ្មាសទេ ព្រោះកូនជាបេះដូងនៃខ្ញុំ ខ្ញុំចង់ឲ្យកូនមានអារម្មណ៍កក់ក្ដៅ បើទោះជារាល់ថ្ងៃគ្មានម្ដាយ មើលថែដូចក្មេងដទៃក៏ដោយ ហើយខ្ញុំពិតជាស្រលាញ់កូនប្រុសខ្ញុំខ្លាំងណាស់ ៕ ខាងក្រោមជាវីដេអូ ក្នុងកិច្ចសម្ភាសន៍របស់លោក Chatchai Pan Uthai ៖

សូមទស្សនាវិដេអូខាងក្រោម៖