Connect with us

សង្គម

គួរនិយាយបែបណា? នារីម្នាក់មានជំងឺមហារីក រៀបការបានតែមួយថ្ងៃ ស្រាប់តែ….

នារីម៉ាឡេស៊ីម្នាក់មានជំងឺមហារីកដំណាក់កាលទី៤ត្រូវបានស្លាប់១ថ្ងៃក្រោយបន្ទាប់ពីសម្រេចបំណងរៀបអាពាហ៍ពិពាហ៍ជាមួយគូដណ្ដឹងរបស់នាង។វាជារឿងដ៏សោកសង្រេងបំផុតមួយដែលបានបង្ហាញតាមរយៈបណ្ដាញទំនាក់ទំនងសង្គមរបស់បងប្រុសនារីអភព្វកាលពីប៉ុន្មានថ្ងៃមុននេះ។

នារីខាងលើមានឈ្មោះFatinNursyahirahYusufអាយុ២៤ឆ្នាំបានភ្ជាប់ពាក្យជាមួយគូដណ្ដឹងរបស់នាងឈ្មោះAzzamកាលពីខែមិថុនាឆ្នាំ២០១៧។
យ៉ាងណាមិញក្រោយពីដឹងពីស្ថានភាពជំងឺក្រុមគ្រួសារក៏បានបញ្ជូនFatinNursyahirahYusufទៅព្យាបាលដោយប្រើវិធីវះកាត់និងបាញ់កាំរស្មីសម្លាប់មេរោគប៉ុន្តែវាបានរីករាលដាលចូលពេញខ្លួនរបស់នាងបាត់ទៅហើយ។

ទោះជាដឹងខ្លួនថាមិនអាចរស់រាន្តមានជីវិតកសាងគ្រួសារមួយជាមួយគូដណ្ដឹងយ៉ាងណាក្ដីក៏FatinNursyahirahYusufចង់សម្រេចបំណងរៀបការជាមួយគូដណ្ដឹងរបស់នាងដែលធ្វើឱ្យគ្រួសារខាងប្រុសក្ដុកក្ដួលចិត្តយ៉ាងខ្លាំងនិងយល់ព្រមសម្រេចបំណងរបស់នាងទទួលយកជាសមាជិកគ្រួសារទោះជារយៈពេលខ្លីក៏ដោយ។

ទីបំផុតFatinNursyahirahYusufនិងAzzamក៏បានចាប់ដៃគ្នារៀបការក្រោមទិដ្ឋភាពដ៏សោកសៅមួយដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់ក្រុមគ្រួសារនិងសាច់ញាតិទាំងសងខាងហើយអ្វីដែលក្ដុកក្ដួលបំផុតនោះគឺមហារីករបស់FatinNursyahirahYusufធ្វើទុក្ខនិងស្លាប់បន្ទាប់ពីពិធីរៀបការចប់ក្នុងរយៈពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។

សម្រាប់ការស្លាប់របស់FatinNursyahirahYusufបានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនរន្ធត់ចិត្តនិងបាននិយាយថានាងជាមនុស្សដែលសំណាងបំផុតព្រោះបានសម្រេចបំណងរបស់នាងមុនពេលស្លាប់ហើយនាងនឹងរីករាយនៅក្នុងពិភពថ្មីរបស់នាង៕