Connect with us

ជីវិត និងសង្គម

មិនធម្មតា! មួយឈុតរបស់លោក ទេព រិន្ទដារ៉ូ កាលពី​សម័យ​បារាំង ដែល​សម្ដេច​ព្រះរាម បុប្ផាទេវី ប្រទានឲ្យ ក្រោយពេលធ្វើរឿងមួយ គឺ…

ប្រិយមិត្តអ្នកគ្រាំទ្រប្រាកដជាស្គាល់ហើយតារាសម្តែងប្រុសជើងចាស់ លោក ទេព រិន្ទដារ៉ូ ត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈ កោតសរសើរយ៉ាងខ្លាំង ទាំងការក្តោបក្តាប់ប្រជាប្រិយភាព និងការថែរក្សានូវរូបសម្រស់កន្លងមក។ ដោយឡែកកាលពីពេលថ្មីៗនេះបើយោតាមប្រភពផេកហ្វេសប៊ុកផ្លូវការរបស់

លោក ទេព រិន្ទដារ៉ូ បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំចូលចិត្តសម្លៀកបំពាក់មួយកុំប្លេរនេះណាស់ ព្រោះជាម៉ូតសម័យបារាំង ដែលសម្តេចព្ររាមបុប្ផា ទេវី ប្រទានឲ្យកាលពីថត បទចំរៀងមួយថ្វាយសម្តេចឪនៅលើភ្នំបូកគោ។ ឲ្យតែមានកម្មវិធី ឬសាច់រឿងណា ដែលពាក់ព័ន្ធនិង

សម័យកាលនោះ ខ្ញុំតែងតែយកមកពាក់ ជារឿយៗ។ ជាពិសេស ក្នុងពេលថ្មីៗកន្លងមកនេះ ខ្ញុំយកមកប្រើក្នុងបទចម្រៀងរបស់ប្អូនស្រី ឈួន សុវណ្ណឆៃ ក្នុងបទ បូរីជូឡុង ដែលឃើញមានការទាក់ទាញគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើនផងដែរ។

សូមអរគុណ ចំពោះការគាំទ្ររបស់ប្រិយមិត្តតាំងពីដើមរហូតមក។ សូមគោរពជូនពរ មានសំណាងល្អ សុខភាពល្អ នឹង ជោគជ័យ ទាំងអស់គ្នា …!»៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖