Connect with us

ជីវិត និងសង្គម

ភ្លើងឆេះខ្ទេចក្មេងៗបានអីរៀនទៀត ហើយនេះទិដ្ឋភាពក្មេងៗជញ្ចូនតុ ឃើញហើយខ្លោចចិត្ត…

កាលពីពេលថ្មីៗណេះបើយោងតាមគណីហ្វេសប៊ុកមួយដែលមានឈ្មោះថា Eam Chan បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនថា ” ខ្ញុំ​បាទ និងថ្នាក់ដឹកនាំសាលាបឋមសិក្សាយុគន្ធរស្ថិតនៅឃុំឆ្នុកទ្រូ​ ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង​ សូម​ធ្វើ​ការ​អំពាវនាវ​ដល់​សាធារណជន​ បងប្អូន​ មិត្ត

ភ័ក្ដិ​ទាំង​អស់​មេត្តា​ជួយ​ឧបត្ថម្ភ​ជាសម្ភារៈ​ ឬ​ជាថវិកា​ទៅ​ដល់​សាលា​ដេីម្បីដំណេីរការបង្រៀនជាបណ្ដោះអាសន្នឡេីងវិញផង​ ពីព្រោះ​កាលពី​ថ្ងៃទី​៩ខែ​មិថុនា​ឆ្នាំ​២០១៩នេះ​សាលា​បានជួប​គ្រោះ​អគ្គីភ័យ​ឆាប​ឆេះ​ទាំង​ស្រុងដោយ

​បាត់​បង់​អាគារ​សាលា​ធ្វើ​ពីឈេីចំនួនបីខ្នង់​ និងសម្ភារ:ប្រេីប្រាស់បង្រៀនប្រចាំថ្ងៃទាំងអស់​ អាស្រ័យហេតុនេះ​ សូមសាធារណជន​ បងប្អូន​ មិត្តភ័ក្ដិ​ទាំង​អស់​មេត្តាជួយឧបត្ថមតាមកាគួរ​ ហេីយអ្វីដែលពិសេសជាងនេះទៅ

ទៀតកុមារដែលទទួលការបង្រៀននៅសាលានេះគឺសុទ្ធកុមារក្រីក្រ។​ សម្រាប់​លេខ​ទូរសព្ទ​ទំនាក់ទំនង​ដេីម្បីធ្វេីការឧបត្ថមតាមរយៈ​លោកនាយកសាលា​ ​010​ 259​ 097​ ឬតាមរយៈទូរស័ព្ទលេខ​ខ្ញុំ​បាទផ្ទាល់​012662620៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖