Connect with us

ជីវិត និងសង្គម

ថាមែនៗ បែកធ្លាយមូលហេុតមួយដែល នាយ ព្រែក ភ្ជាប់ពាក្យយូរហើយតែមិនព្រមរៀបការ ក៏ព្រោះតែ…

ប្រិយមិត្តបានស្គាល់ហើយ នាយ ព្រែក ទោះបីជាមិនទាន់ដល់ពេលវេលាចូលរោងជ័យរៀបការយ៉ាងណាក្តី តែអតីតតារាកំប្លែង និងពិធីករដ៏មានប្រជាប្រិយភាព នាយព្រែក និងគូដណ្តឹងតែងតែមើលថែ ការពារគ្នា បង្ហាញភាពផ្អែមល្ហែមជាមួយ គ្នាជានិច្ច ធ្វើឲ្យបណ្តាអ្នក

គាំទ្រជាច្រើនរំភើបចិត្តយ៉ាងខ្លាំងតារាកំប្លែង និងពិធីករដ៏មានប្រជាប្រិយភាព នាយព្រែក ចាប់តាំងពីមួយគូដណ្ដឹងមក រហូតមកទល់នឹងពេលនេះ ហាក់មិនទាន់បង្ហើបពីគម្រោងរៀបការនៅឡើយទេ ខណៈសិល្បករល្បីៗជាច្រើនបានចូលរោងការបណ្តើរៗហើយ

ផងនោះ។ ផ្ទុយទៅវិញ ទស្សនិកជនជាច្រើនបានដាក់មន្ទិលសង្ស័យថា ប្រហែលបានរៀបការស្ងាត់រួចហើយ ឬមួយក៏យ៉ាងណា? ភ្លាមនោះ នាយ ព្រែក ក៏បានចេញមុខមកបង្ហើបប្រាប់ថា លោកមិនទាន់រៀបការនោះទេ ព្រោះមូលហេតុលោកនៅរវល់កើបលុយពី

សិល្បៈ និងជំនួញរបស់លោក យ៉ាងណាមិញបើសិនជាលោកមាន គម្រោងថារៀបការនៅពេលណានោះ លោកក៏នឹងប្រាប់ឲ្យទស្សនិកជនគ្រប់គ្នាបានដឹង។ យ៉ាងណាមិញនាយព្រែក ជាតារាកំប្លែង និងជាពិធិករមួយរូប ដែលមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងពីប្រិយ

មិត្តទស្សនិកជន ចាប់តាំងពីលោលប្រឡូកចូលក្នុងវិស័យសិល្បៈក្នុងវ័យកុមារភាព រហូតមកដល់បច្ចុប្បន្ន លោកក៏នៅតែមានទីផ្សារសិល្បៈខ្លាំង។ ទាំងនោះក៏ព្រោះតែ តារាប្រុសដួងនេះ មានសមត្ថភាព និងទេពកោសល្យ ទើបមានទស្សនិកជន រួមផ្សំទាំងការចេះឲ្យតម្លៃការងារ និងគោរពអ្នករួមអាជីពផងនោះ កាន់តែធ្វើឲ្យលោកមានអ្នកស្រលាញ់ និងចូលចិត្តច្រើនឡើងផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖