Connect with us

ជីវិត និងសង្គម

ញាក់សាច់! ដើរលេងឌូបៃម្តង គូស្នេហ៍ចោម ច័ន្ទ ទិញកាបូបនិងស្បែកជើង អស់លុយរហូតដល់ទៅ…

ប្រិយមិត្តស្គាល់ហើយ អ្នកនាង ចោមច័ន្ទ ដែលជាតារាហ្វេសប៊ុករូបនេះដ៏ល្បីផងដែរ ដោយឡែកកាលពីពេលថ្មីៗនេះអ្នកនាងក៏បានដឹកដៃដើរលេងដល់ទីក្រុងឌូបៃឯណោះ ដើម្បីលំហែខួរក្បាលពីការហត់នឿយ។ តែអ្វីដែលប្លែកនិងពិសេសនោះគឺថាមិនត្រឹមតែ ដើរលេងកម្សាន្ត

ប៉ុណ្ណោះទេ គូស្នេហ៍របស់អ្នកនាង ក៏បានជូននាង ទៅទិញកាបូបប៉ុន្មានកាបូប និងស្បែកជើង៣គូទៀតផង ដែលសរុបជាលុយអស់១២ម៉ឺនដុល្លារ។ ក្នុងនោះនាងបានសរសេរថា «អរគុណសំរាប់ការ ទិញកាបូបថ្លៃៗនិងប្រ៊េនៗកប់ ខ្ញុំគ្មានលុយទិញ

កាបូបប្រ៊េនៗទេ ប៉ុន្តែខ្ញុំមានអ្នកទិញអោយទៅវិញ ពិតជាថ្លៃពិតមែន កាបូបLVមួយតំលៃ៣៣,០០០ដុល្លារ ហៃទិញទ្បេីង២កាបូប ស្បែកជេីងLVទុកគ្រាន់ដេីរលេងៗមួយគូ ១២០០ដុល្លារ ។ ទិញអោយទ្បេីង៣គូហេីយនៅកាបូបចាប់ពី៦ពាន់ដុល្លារ ជាច្រេីនទៀត សរុបដេីរ

ផ្សារថ្ងៃនេះមិនក្រោម១២មុឺនដុល្លារ គ្រាន់តែកាបូប និងស្បែកជេីង ..។ ឆ្លៀតថែមលុយទិញអោយទៀតឆូតវិសាកាតមិនអស់ចិត្ត!។ យ៉ាងណាមិញ រូបភាព និង សកម្មភាព ដែលគូស្នេហ៍របស់អ្នកនាង បានចំណាយលុយ

ច្រើនសន្ធឹកសន្ធាប់ ទិញឲ្យនាង បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម មានការច្រណែនយ៉ាងខ្លាំង ដែលអ្នកនាង ពិតជាសំណាង ដែលមានគូស្នេហ៍ ទិញសុទ្ធតែរបស់ប្រ៊េនៗ និងទំនើបឲ្យយ៉ាងដូច្នេះ៕
ប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖