Connect with us

កំសាន្ត

កប់! បេក្ខជន ចាន់ កូម៉ែន លើកយកបទលោក ខេមរៈ សេរីមន្ត មួយបទនេះមកច្រៀង ផ្ទះការចាប់អារម្មណ៏ខ្លាំង…(មានវីដេអូ)

កាលពីយប់មិញកម្មវិធីកំពុងតែល្បី X-Factor Cambodia ដែរៀបចំដោយក្រុមហ៊ុនហង្សមាសនោះ បានចាប់ផ្តើមធ្វើការចាក់ផ្សាយវគ្គដំបូង Judge Audition សប្តាហ៍ទី១ ថែមទាំងមានបេក្ខជនមានសមត្ថភាពជាច្រើនបានចូលរួម ជាពិសេសគឺគណៈកម្មការល្បីៗទាំងបួន មានលោក

ខេមរៈ សេរីមន្ត លោកណុប បាយ៉ា រិទ្ធិ អ្នកនាងឱក សុគន្ធកញ្ញា និងកញ្ញា សុខ ស៊ីឡាលីន ដែលសុទ្ធសឹងជាតារាចម្រៀងមានសំលេងពិរោះ និងល្បីល្បាញជាច្រើនឆ្នាំមកហើយ។

ងាកមកយុវជនម្នាក់មកពីខេត្តកំពត ចាន់ កូម៉ែន អាយុ២៦ឆ្នាំ ដែលជាអ្នកចម្រៀងតាមអាហ្វែរ លើកយកបទ”សង្សារបងអើយ ឲ្យបងសុំទោស”មកធ្វើការប្រកួតប្រជែងក្នុងកម្មវិធីដ៏ធំមួយនេះ អ្វីដែលគួរឲ្យគត់សំគាល់ឃើញថា បេក្ខជននេះ​បកស្រែកបានយ៉ាងពិរោះ ដោយស្រែកបានល្អ ធ្វើឲ្យមានការពេញចិត្តពីគណៈកម្មការទាំងបួនតែម្តង ៕

តោះកុំអោយខាតពេលយូរសូមទស្សនាវិដេអូខាងក្រោម៖