Connect with us

ជីវិត និងសង្គម

តារាហ្វេសប៊ុក ស្រីអូន ធ្វើឲ្យមហាជនភ្លឺភ្នែក បន្ទាប់ពីបង្ហោះសារពីជីវិតគ្រួសារបែបនេះ ថា…

និយាយដល់ស្រី អូន ប្រិយមិត្តប្រាកដជាបានស្គាល់យ៉ាងច្បាស់ អំពីតារាចិត្តធម៌ ម្នាក់នេះហើយ ដែលតែងតែ ធ្វើអំពើសប្បុរសធម៌ជួយដល់ អ្នកជួបទុក្ខលំបាកជាច្រើន។ លើសពីនេះ បើក្រឡេកទៅមើល ជីវិតគ្រួសាររបស់ តារាចិត្តធម៌រូបនេះវិញ គឺពោរពេញដោយ សេចក្ដី

សុខសុភមង្គល គួរឲ្យច្រណែនយ៉ាងខ្លាំង។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អ្នកនាង ស្រីអូន បានធ្វើឲ្យមហាជនភ្លឺភ្នែក គ្រប់គ្នាតែម្ដង បន្ទាប់ពីបានបង្ហោះ នូវរូបភាពមួយសន្លឹក ជាមួយម្ចាស់បេះដូងនិងកូនស្រី អមដោយសារដ៏មានន័យជ្រៅយ៉ាងដូច្នេះថា៖«ជីវិតប្ដីប្រពន្ធ👨‍👩‍👧👆🏻ការស្រលាញ់ដំបូង

ថែរក្សាគ្នា24ម៉ោងលេី24ម៉ោងនឹកគ្នាគ្រប់វិនាទី បារម្ភគ្នាគ្រប់ទីកន្លែង ចង់នៅក្បែរគ្នា ខ្លាចបំផុតគឺការបែកគ្នា👫ជីវិតឈានដល់ថ្ងៃរៀបការនិងក្រោយរៀបការនិងពេលមានកូន
គ្រប់យាងចាប់ផ្ដេីមផ្លាស់ប្ដូរព្រោះតែម្នាក់ៗគិតតែអនាគត

ខ្លាចក្រ ខ្លាចគេមេីលងាយ ខ្លាចគ្មានឡានជិះ ខ្លាចគ្មានផ្ទះល្អនៅ ខ្លាចមិនសំរេចបំណង 🏃🏻‍♀️🏃🏻‍♂️ម្នាក់ៗប្រឹងណាស់ខំមិនខ្លាចហត់រហូតគ្មានពេលអោយមនុស្សជាទីស្រលាញ់ គ្រប់យ៉ាងព្រោះតែលុយដេីម្បីលេីកមុខមាត់គ្រួសារ ប៉ុន្ដែ

ពេលខ្លះបែរជាមានរឿងឈ្លោះគ្នាក្នុងគ្រួសារជាទីស្រលាញ់ទៅវិញមិនមែនព្រោះតែលុយទេគឺជារឿងខ្វះពេលវេលាកក់ក្ដៅទៅវិញទេ😞
🙏🏻ជាការពិតណាស់មានគ្រួសារជាច្រេីនដែរកំពុងតែជួបរឿងនេះ

បេីសិនជាពួកគាត់ទាំង2មិនរកដំណោះស្រាយទេនៅតែបង្ហាញភាពព្រងេីយកន្ដេីយដាក់គ្នាមិនយូរមិនឆាប់ហ្នឹងអាចលែងគ្នាមិនខាន😞តេីគួរអោយស្ដាយក្រោយទេបេីលែងគ្នាដោយហេតុផលនេះ??

🙏🏻សូមប្ដីប្រពន្ធគិតសារជាថ្មីវិញកុំព្រោះតែលុយសុខចិត្តបំផ្លាញរឿងល្អៗដែរធ្លាប់កសាងជាមួយគ្នា
មុនការស្រលាញ់គ្នាបាត់មុខមិនបានដល់ការរួចមិចក៏ព្រលែងដៃគ្នារំភេីយចឹង?ហេីយមិចមិនស្រលាញ់គ្នាអោយដូចមុនទៅ? បេីធ្វេីបានដូចដេីមគ្រប់យ៉ាងប្រហែលប្ដីប្រពន្ធយេីងគ្មានពាក្យបែកគ្នាទេ👫»៕