Connect with us

ជីវិត និងសង្គម

ចឹងផង! ក្រោយឃើញសមត្ថកិច្ច បានចុះទៅធ្វើពាក្យបណ្តឹង ដល់កន្លែង មានអីបងប្រុសម្នាក់ ទម្លាយរឿងខ្លួនទាំងឈឺចាប់ ថា…

ជុំវិញករណីលោក ទឹម សាវុធ មានតួនាទីជា អនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ បានប្រើប្រាស់អំពើហិង្សាវាយដំ ទាត់ធាក់ទៅលើ សង្សាររបស់ខ្លួន ដែលមានឈ្មោះ ថៃ ស្រីនាង១៣០ដងប្រហែលជាប្រិយមិត្តបានជ្រាបមកហើយ។ ដោយឡែកអ្វីដែលកាន់តែចាប់អារម្មណ៏

ខ្លាំងនោះគឺថាសមត្ថកិច្ចក៏បានចុះមកផ្ទាល់ដល់ផ្ទះនារីរងគ្រោះដល់លើគ្រែ ដើម្បីធ្វើពាក្យបណ្ដឹងប្ដឹងបុគ្គល ទឹម សាវុធ។ ទន្ទឹមនឹងនេះផងដែរមានបុរសម្នាក់ហាក់មិនពេញចិត្ត ដោយបានរៀបរាប់រឿងរ៉ាវរបស់ខ្លួនវិញយ៉ាងដូច្នេះថា៖«ចំពោះខេត្តសៀមរាប ឡាន

មកបើកបុកខ្ញុំ ដេកពេទ្យដេរ ៨ថ្នេរបាតជើងដើរមិនរួច សមត្ថកិច្ចអោយទៅប្តឹងផ្ទាល់ខ្លួន ដល់ទីស្នាក់ការមិនអោយលើស ពី៤៨ម៉ោង។ ម្យ៉ាងទៀតពេលទៅដល់មិនអោយជិះរុឺម៉កចូលទុកខាងក្រៅធ្វើអោយខ្ញុំ

លោតពីរបងមុខក្លោងទ្វារដល់ការិយាល័យចំងាយប្រហែល៣៥ម៉ែត្រ ទាំងរបួសឈឺចង់ស្លាប់ ដរជើងក្តៅខ្លួន បូករួមអោយអង្គុយចាំជាង២ម៉ោង។ ហេតុអ្វីប្រទេសខ្ញុំទៅជាយ៉ាងនេះលោកព្រះអើយលោកព្រះ ក្តៅចិត្តណាស់ ណាមួយមិនទាន់ឃើញជនបង្កគ្រោះថ្នាក់ទៀត»៕