Connect with us

ជីវិត និងសង្គម

ភ្ញាក់ព្រឺត! ក្មួយប្រុសស្រីភ្លោះ អតីតតារាសម្តែង ព្រំ រដ្ឋា រៀបអាពាហ៍ពិពាហ៍ យ៉ាងភ្ញាក់ផ្អើល ព្រោះតែមូលហេតុមួយនេះ គឺ…

ប្រិយមិត្តខ្លះបានជ្រាបហើយជុំវិញជំនឿខ្មែរយើងតាំងពីបុរាណមក និងទំនៀមទំលាប់ប្រពៃណីខ្មែរជាច្រើន នៅតែមានការប្រព្រឹត្តមកដល់សព្វថ្ងៃ។ ជាក់ស្តែងពិធីមង្គលការដល់កូនភ្លោះប្រុសស្រីដែលបានកើតរួមផ្ទៃតែមួយ ព្រោះតែមូលហេតុមួយនេះ គឺដោយសារតែគេគិតថា កាលពីជាតិមុនពួកគេគឺជា

គូស្នេហ៍នឹងគ្នា ដែលផ្សងជួបគ្នាគ្រប់ជាតិយ៉ាងដូច្នោះ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អតីតតារាសម្តែងស្រី អ្នកនាង ព្រំ រដ្ឋា ដែលបានបាត់មុខពីសិល្បៈច្រើនឆ្នាំ បានរៀបចំពិធីយ៉ាងអធិកអធមជូនក្មួយៗ ដែលជាកូនភ្លោះ។ ដោយក្នុងនោះឃើញថាកម្មវិធីបានប្រពឹត្តឡើង

យ៉ាងពោរពេញដោយភាពរីករាយ កូនកំលោះក្រមុំវ័យក្មេងពិតជាមានស្នាមញញឹមយ៉ាងសប្បាយចិត្ត។ ជាមួយនឹងទិដ្ឋភាពមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរដល់ ការរៀបការដល់កូនភ្លោះមួយគូនេះ ជាមួយនឹងការបំពេញបំណងកាលពីជាតិមុន៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖