Connect with us

ជីវិត និងសង្គម

ការពិតចឹងសោះ! ដាក់ផ្លាកតម្លៃផ្សេង ដល់ពេលគិតលុយថ្លៃកប់ មិនអស់ចិត្តសួរនាំ ស្រាប់តែឆ្លើយមកវិញមួយមាត់យ៉ាងខ្លី ថា…

កាលពីពេលថ្មីៗនេះបើយោងតាមគណនីហ្វេសបុករបស់បងប្រុសម្នាក់ដែលមានឈ្មោះ Dor Sopheak បានសរសេរបង្ហោះរឿងថ្ងៃភ្ជុំធំ ដែលគាត់បានចូលញាំម្ហូបក្នុងហាងមួយដោយសារតែឃើញស្លាក បាយថ្ងៃត្រង់ ១នាក់ ៨០០០៛ ម្ហូបឆ្អិនស្រាប់ ក៏បានចូលញាំជាមួយគ្នា ៦ នាក់ ស្រាប់តែ

ពេលគិតលុយអស់២០ មុឺន រៀល។ ដោយគណនីខាងលើលើកឡើងថា៖ ថ្ងៃនេះភ្ជុំធំ ហួសចិត្តហ្មង មកពីកំពង់ស្ពឺវិញ ចូលបាយថ្ងៃត្រង់ចំកន្លែងសុីហើយមិនចង់ជុះវិញព្រោះស្តាយលុយ សង្ស័យតែសាខាកៀនស្វាយទេ…. ហាងនេះឈ្មោះអាហារដ្ឋានជ័យជំនះ ស្ថិតនៅ

បុរីពិភពថ្មីកំបូល ពេលពួកខ្ញុំចូលទៅមានគ្នា៦នាក់ ខ្ញុំបានមើលផ្លាកម្ហូបម្នាក់៨០០០៛ ខ្ញុំក៏កម្ម៉ង់ម្ហូប១នាក់១មុខ ចំនួន៥នាក់៥មុខ ហើយប្អូនថ្លៃខ្ញុំម្នាក់ទៀតកម្ម៉ងបាយមាន់ចៀន១ចាន …ដល់ ពេលគិតលុយហួសចិត្តហ្មង អស់

២០មុឺនរៀល បាយមាន់១៥០០០៛ ម្ជូរយួនត្រី២៥០០០៛ ១ចាន ពង ទាត្រីប្រម៉ា២០០០០៛ ១ចាន ម្ជូរគ្រឿងត្រីសណ្តាយ៣០០០០៛ ១ចាន ឆាខ្ញីមាន់៥០០០០៛ ១ចានរាងច្រើនបន្តិចខ្ញី ត្រីចៀនជួន ៥០០០០៛ ១ចានមានត្រីឆ្លាំង៣ ទឹក ដោះ គោអូវ៉ាន់ទីន១កែវ៥០០០៛។ ចេញបុងមកហួស

ចិត្តចង់តែក្អួតដាក់ចានអោយគាត់វិញតើតាមចឹត្តខឹង ខ្ញុំសួរទៅគាត់ថា ម្ដេចគិត លុយខុសពីស្លាកតម្លៃ? គាត់ថា អីវ៉ាន់លូវថ្លៃៗណាស់ ខ្ញុំសួរគាត់វិញថា ខ្ញុំឃើញតម្លៃហើយបានសម្រេចចិត្តចូល ចុះបើគិតចឹង ហើ យខ្ញុំមានលុយមិនគ្រប់? គាត់ថាស្លាកតម្លៃនេះបិទ

យូរហើយភ្លេចបក មើលក្រដាស់បិទតម្លៃ តើថ្មីឬចាស់? សុីរបស់គេហើយត្រូវតែ អោ យលុយ ផុសនេះ គ្រាន់តែចង់អោយបងប្អូនដឹងដើម្បីចាត់ទុកជាមេរៀន កុំអោយដូចខ្ញុំ សូមមើលហើ យពិចារណានឹងខមិនតាមការគួរចុះ គ្រាន់តែ

បាយថ្ងៃត្រង់ផឹកតែទឹកកកសោះអស់២០មុីនរៀលដែរ ជិតស្មើអាបេសេ២កេះ គុណតម្លៃអ្នកលក់គឺភាពស្មោះត្រង់ រកសុីលក់ផ្លូវគឺជាសត្រូវនឹងអាជីវកម្មខ្លួនឯង ខឹងឡើងញ័រសាច់ ឈឺពោះមិនហ៊ានជុះ ព្រោះស្ដាយម្ហូបវាពេក ជួយស្ហ៊ែរ៍ផង អលណព្វ អេសស្នេវ។ ក្រោយពីរឿងផ្ទុះនេះម្ចាស់ខាងលើក៏បានលើកឡើងមួយមាត់យ៉ាងខ្លីថា៖«គាត់ថាស្លាកតម្លៃនេះបិទយូរហើយភ្លេចបក»៕