Connect with us

ជីវិត និងសង្គម

ស្វាងចែស! ធ្លាប់លឺអ្នកក្រមកពីខ្ចិល និងគ្មានគំនិត មានអីស្រាប់តែថៅកែលក់ពេជ្រ ដាក់ចំៗ ថា…ការពិតចឹងសោះ!!

កាលពីពេលថ្មីៗនេះបើយោងតាមប្រភពគណនីហ៊្វេកបុកដែលមានឈ្មោះថា Dana Try បានបញ្ចេញមតិដ៏គួរអោយចាប់អារម្មណ៏មួយអំពីគំនិត “អ្នកក្រមកពីខ្ជិល មកពីគ្មានគំនិត” ដោយបងស្រីបានមានការរៀបរាប់ថា៖ «ខ្ញុំឮអ្នកមានខ្លះ នាំគ្នានិយាយថា អ្នកក្រមកពីខ្ជិល មកពី

គ្មានគំនិត។ តែមិនមែនចឹងទាំងអស់ទេ កុំវាយតម្លៃគេទាំងអស់នោះ ព្រោះខ្ញុំខ្លួនឯងនេះហើយ ធ្លាប់ក្រ ធ្លាប់ពិបាក ធ្លាប់ដឹងច្បាស់ណាស់ ពេលខ្លះ មានគំនិតតែវាគ្មានលុយ មិនហ៊ានប្រថុយ ឱ្យធ្វើម៉េច ខ្លាចខុសម្ដង ឡុងចុងគ្មានសល់អីក្នុងខ្លួន។ អ្នកមានលុយ គេរក

ស៊ី៥មុខ បើខុសតែមួយមុខ ឬ២មុខ គេមានអា ៣ ៤ មុខទៀតទប់គ្នា ចឹងគេខ្លាចអីប្រថុយ។ អ្នកមាន គេយកលុយតែ ៥០ម៉ឺនដុល្លារទៅចងការ បើស្អុយ ២ ៣នាក់មិនសង ក៏មានរាប់រយនាក់ទៀតទប់គ្នាយកលុយការមកសង ចំណេញកប់ក្ដោង។ ចុះអ្នកក្រ មាន

លុយតែប៉ុន្មានពាន់ដុល្លារអី ហ៊ានសាកចងការស្អុយម្នាក់ ពីរនាក់ ដឹងតែអស់ហើយ។ ពេលអ្នកក្រទៅខ្ចីលុយគេមករកស៊ី កុំថាឡើយធនាគារ ពេលខ្លះសូម្បីបងប្អូនឯង ក៏មិនចង់មើលមុខផង ខា្លចគ្មានអីសងវិញ។ បើអ្នកមានលុយស្រាប់ ទៅដល់

ចង់បានប៉ុន្មានក៏បាន នេះមិនមែនគ្មានគំនិតទេ គឺទាល់អារឿងលុយហ្នឹងតែម្ដង ហើយមួយទៀត មានលុយតិចតួចចេះតែខ្លាច ល្មមហើយ ឈប់រិះគន់អ្នកក្រ អ្នកអត់ថាគ្មានគំនិតទៅពេលខ្លះដឹងពីស្ថានភាពជាក់ស្ដែងរបស់គេ ទើបដឹងថាវាពិបាកប៉ុណ្ណា ចង់

ចេញរកស៊ីត្រូវគិត ប្រើលុយត្រូវគិត ទិញគេត្រូវគិត ដាក់ឥវ៉ាន់ត្រូវគិត គិតគ្រប់សព្វ។ បើអ្នកខ្លះ លុយតពីកេរ្តិ៍ឪពុកម្ដាយមក យកទៅដាក់តែធនាគារ ក៏ដេកស៊ីមិនអស់។ ខ្ញុំយល់អារម្មណ៍អ្នកខ្លះ គាត់ចង់រកស៊ី តែគាត់ខ្លាចខាត ខ្លាចគ្មានលុយសងគេវិញ។ ខ្ញុំកាលមុនក៏

ចឹងដែរ លុយតិចមិនហានឈោងធំ ខ្លាចវាអស់ពីខ្លួន តែគិតឡើងវិញ ថាអ្នកខ្លះគ្មានគំនិតផង គេធ្វើបាន ចុះបើយើងគិតបានគ្រប់សព្វហើយ ម៉េចបានមិនហានប្រថុយ។ ប្រឹងសន្សំពីមួយកាក់មួយសេន ទម្រាំមានថ្ងៃនេះ មិនមែនស្រួលទេ។ ដោយ

សារចឹងហើយ បានខ្ញុំចេះតែជួយគេ អ្នកខ្លះឱ្យជំពាក់ អ្នកខ្លះជួយជាគំនិត ហើយមិនឱ្យព្រួយរឿងខាតទេ បើលក់មិនបាន ទិញចូលវិញ។ តែតាមពិតទៅ រឿងអីលក់មិនចេញ ឱ្យតែប្រឹងប្រែង បានជោគជ័យទាំងអស់ហ្នឹង ព្រោះរបស់ល្អស្រាប់ហើយ NNP។ មែនអត់គ្នាយើងស្រីៗ?»៕