Connect with us

កំសាន្ត

មួយបទ ចាន់​ សុបញ្ញា កាលពីយប់មិញស្រែកឡើងកក្រើកឆាកតែម្តង…(មានវីដេអូ)

នាយប់ថ្ងៃទី០៣ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ នេះ កម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia បានឈានមកដល់ វគ្គផ្តាច់ព្រ័ត្រហើយ។ ក្នុង​នោះដែរ​ គេសង្កេត​ឃើញថា​ មាន​បេក្ខជន​ជាច្រើន​រូប​ ដែល​សុទ្ធសឹងតែ​មាន​សមត្ថភាព​​ បាន​សាង

​ភាព​អស្ចារ្យ​ជាខ្លាំង​ ដែលធ្វើឲ្យ​គណ​កម្មការ​ទាំង​៤រូប​ និង​ទស្សនិកជន​រាប់​លាន​នាក់​ មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​តែម្តង​ ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​ការ​ស្រែក​ច្រៀង​យ៉ាង​ពិរោះ​ និងមាន​ទំនុកចិត្ត​បំផុត​នោះ​។ យ៉ាងណាមិញបេក្ខជនលេចធ្លោ ចាន់ សុបញ្ញា​​ ក្នុង​

សប្ដាហ៍​នេះដែរ​ គឺប្អូន​បាន​ធ្វេីការ​បកស្រាយ​បទ​ចម្រៀង​ មានចំណងជើងថា​«ទុក​ឱកាស​បងខ្លះបានទេ» ដោយមានការស្រែកច្រៀងយ៉ាងពិរោះ​ និងមាន​ទំនុកចិត្ត​ រហូត​ធ្វើ​ឲ្យ​គណកម្មការ​ទាំង​៤រូប​ និង​ទស្សនិកជន​រាប់​លាន​នាក់​ មានការ​ពេញចិត្ត​យ៉ាង​ពេញ​ទំហឹង​តែ​ម្តង៕

តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖