Connect with us

កំសាន្ត

តារាកំពូលទើសមកទៀតហើយ! ក្រោយពីចាន់ សុបញ្ញា ទទួលបានជ័យលាភីលេខ១ ស្រាប់តែលោក ម៉ៃ សុគន្ធ ថា…

ប្រិយមិត្តស្គាល់ហើយតារាកំពូលទើសដ៏ល្បីពេញបណ្តាញសង្គមហ៊្វេកបុកគឺលោក ម៉ៃ សុគន្ធ ដោយកាលពីពេលថ្មីៗនេះកម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia ដែលកាលពីរាត្រីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានឈានមក

ដល់ វគ្គ Live Show សប្តាហ៍ទី១០ ដែលជាវគ្គផ្ដាច់ព្រ័ត្រហេីយ។ជាលទ្ធផលម្ចាស់ពានរង្វាន់កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA រដូវកាលទី១នេះ គឺបានទៅលេី បេក្ខជន ចាន់ សុបញ្ញា ដែល

មកពីខេត្តកំពង់ចាម និងជាបេក្ខជនដែលក្មេងជាងគេនៅក្នុងកម្មវិធីទាំងមូល។ ស្រាប់តែតារាកំពូលទើសរូបនេះក៏បានបង្ហោះសារមិនអស់ចិត្តយ៉ាងដូច្នេះថា៖«សុំបង្ហាញពិន្ទុ Vote បានអត់ ដូចជាមិនអស់ចិត្តសោះ X factor Cambodia ប្រលងយំ នេះហើយបោះឆ្នោតដោយមនោសញ្ចាតនា អាណិត មានក្រ ចឹងឯង ដូចជាមិនសម»៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖