Connect with us

កំសាន្ត

មិនខកបំណង! បេក្ខជន សំ សុវណ្ណារ៉ាក់ បកស្រាយបទ បបូរមាត់ចង្រៃ ហ៊្វេនៗពេញចិត្តស្តុក…(មានវិដេអូ)

នាយប់មិញថ្ងៃទី៣ កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA មករៀបចំក្នុងប្រទេសកម្ពុជា ដែលផ្តល់ឱកាសឲ្យបេក្ខជនមានសមត្ថភាព ក្នុងវិស័យសិល្បៈចម្រៀង អាចចូលរួមប្រកួតប្រជែងសមត្ថភាព ដណ្តើមយកជ័យលាភី។ តែពិសេសនោះ ក៏មានវត្តមាន

អញ្ជើញផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ចូលរួមពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រួមទាំងអភិបាល នៃគណៈអភិបានរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ផងដែរ ដែលធ្វើឲ្យ

កម្មវិធីទាំងមូលមានការកក្រើកតែម្តង។ ទន្ទឹមនឹងនេះបេក្ខជន សំ សុវណ្ណារ៉ាក់ ដ៏មានសមត្ថភាពរូបនេះវិញ ដែលក្នុងសប្ដាហ៍ដ៏ពិសេសនេះដែរ បេក្ខជនរូបនេះបានលេីកយកបទចម្រៀង «បបូរមាត់ចង្រៃ» ដោយមានការស្រែកច្រៀងយ៉ាងមានទំនុកចិត្ត រហូតធ្វើឲ្យគណកម្មការ និងទស្សនិកជនរាប់លាននាក់ មានការពេញចិត្តស្តុក៕

តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖