ព័ត៌មានថ្មីៗ
សូមប្រុងប្រយ័ត្ន ឲ្យមែនទែន!! ស៊ែរចែកគ្នាឲ្យបានដឹងផង នារីម្នាក់ត្រូវ កង់បីធ្វើស៊ីកណ្ដាលយប់ អស់លុយមិនចេះតិច សំណាងល្អបានរួចជី.វិ.ត ដោយសារតែ..
មានហេតុការណ៍ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីនារីម្នាក់ ត្រូវបានបុរសរត់កង់បីម្នាក់ ធ្វើស៊ីទាំងកណ្តាលយប់
ដោយបុរសដែលជាអ្នករត់កង់បីនោះ បានយកកាំបិត មកធ្វើសកម្មភាពប្លន់យកកាបូបលុយយកទៅបាត់បានសម្រេច ដែលករណីនេះបានកើតឡើង
នៅតាមបណ្តាលផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១០៖០០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។យោងតាម
ការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយស្លាកលេខរបស់កង់បីរបស់ជនសង្ស័យក៏មិនត្រូវបានស្គាល់នោះដែរ។
ប្រភពបានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុ នារីរងគ្រោះបានហៅកង់បីដើម្បីជិះត្រលប់មកផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុ
ស្រាប់តែអ្នកបើកកង់បីបានធ្វើសកម្មភាពយកកាំបិតមកភ្ជង់ប្លន់យកកាបូបលុយតែម្តង ដោយក្នុងកាបូបលលុយនោះមានលុយចំនួន 210$ផងដែរ៕