តារា&កម្សាន្ត
ស្ងាត់ៗ! ខេមរៈ សិរីមន្ត ជិះ Rolls-Royce ដែលភរិយាទើបទិញឲ្យទៅលេងស្រុក ហើយថែមទាំងប្រាប់រឿងដែលកម្រមានអ្នកដឹងបែបនេះថា…
ហ្វេនៗទាំងអស់គ្នាក៏ដូចជាពុកម៉ែ បងប្អូន ភាគច្រើនប្រាកដជាបានស្គាល់ច្បាស់ហើយថា តារាចម្រៀងជួមុខ លោក ខេមរៈសិរីមន្ត ដែលជាតារាចំរៀងដែលមានប្រិយភាពខ្លាំង
នៅក្នុងផលិតកម្មរស្មីហង្សមាស ហើយភាគច្រើនបទចម្រៀងទាំងអស់ របស់តារាចម្រៀងប្រុសរូបនេះ
ឲ្យតែចេញម្តងៗ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីរសំណាក់ហ្វេនៗ សឹងតែមិនគួរឲ្យជឿ ។
ក្រោយពីអាជីព ដែលកំពុងតែជោគជ័យនេះ ងាកមកជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មានឡើយ
កាន់តែចាប់អារម្មណ៍ថែមទៀតនោះ ស្រាប់តែមកដល់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២១ ខេមរៈ សិរីមន្ត បានជិះរថយន្ត
Rolls-Royce ដែលភរិយាទើបទិញឲ្យ ទៅលេងលោកយាយ ថែមទំាងប្រាប់រឿងមួយ ដែលមានអ្នកខ្លះមិនធ្លាប់បានដឹង លោកប្រាប់ថា៖
“យូរៗបានមកលេង លោកយាយម្តង សប្បាយចិត្តណាស់ សូមអោយលោកយាយទាំងពីរ មានសុខភាពល្អ និងព្រះជនយឺនយូរ លោកយាយពាក់អាវស គាត់ត្រូវជាប្អូនលោកតាខេមរៈបង្កើត និងយាយពាក់អាវប្រផេះ ត្រូវជាបងថ្លៃលោកតាខេមរៈបង្កើតដែរ តែត្រូវជាប្អូនជីដូនមួយ លោកតាខេមរៈទៀត ស្រលាញ់ពួកគាត់ខ្លាំងណាស់” ។