សង្គម
កម្របានឃើញណាស់! លោកជំទាវ ស្រី តូចចំណាន ទោះតែងខ្លួនសាមញ្ញៗបែបនេះក៏មើលទៅស្រស់ស្អាត ហើយជាពិសេសនោះគឺថា…
ភ្នំពេញ៖ ដូចអ្នកទាំងអស់គ្នាដឹងរួចមកហើយថា អ្នកឧកញ៉ា គិត ម៉េង គឺជាកំអ្នកជំនួញដ៏ជោគជ័យមួយរូបនៅក្នុងប្រទេសកម្ពុជា និងជាអ្នកឧកញ៉ាចិត្តសប្បុរស
ដែលតែងតែ ចូលរួមក្នុងការជួយលើកកម្ពស់កិច្ចការងារសង្គមផងដែរ ហើយមកទល់នឹងបច្ចុប្បន្ន
អ្នកឧកញ៉ា គិត ម៉េង គឺជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានក្រុមហ៊ុន និងជំនួញជាច្រើន
ស្ថិតនៅក្រោមឈ្មោះក្រុមហ៊ុនដ៏ល្បីមួយនេះ។ហើយប្រសិនបើយើងក្រឡេកទៅមើលឧត្តមភរិយា
របស់អ្នកឧកញ៉ាវិញ យើងប្រាកដជាដឹងច្បាស់ថា លោកជំទាវ ស្រី តូចចំណានហើយ។មិនតែប៉ុណ្ណោះ ទោះបីជាស្វាមីជាពាណិជ្ជករល្បី លុយមហាសាលមែន តែមើលទៅលោកជំទាវពិតជាតែងខ្លួនសាមញ្ញៗតែសម្រស់វិញមិនធម្មតាទេ។
អ្វីដែលពិសេសនោះ គឺ លោកជំទាវត្រូវបានមហាជនជាប់ចិត្តយ៉ាងខ្លាំង នឹងសម្រស់សែនស្អាត សាកសមនឹងនារីខ្មែរ សាកសមជាឧត្តមភរិយារបស់ពាណិជ្ជករមែនតុបតែងខ្លួនសាមញ្ញតែពិតជាមិនធម្មតា មើលទៅមិនចេះទាស់ភ្នែកសោះ៕