តារា&កម្សាន្ត
ឲ្យចប់ងាយៗ មិចកើត!! ឯកឧត្តម ហ៊ុន ជា ចេញមុខស្នើ ឲ្យក្រសយងវប្បធម៌កោះហៅក្រុមសម្ដែងរឿង“ទុំទាវ២០២១”មកកាត់ក្ដីឡើងវិញដោយសារតែ…
ភ្នំពេញ៖ ក្រោយពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ធ្វើការកាត់សេចក្តីរួចមកកាលពីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយបានឱ្យក្រុមសម្តែងរឿងទុំទាវ ២០២១ នោះ ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។
ដោយធ្វើការសន្យាធានាមុខច្បាប់ថា ខ្លួនឈប់ប្រព្រឹត្តិបែបរឿងហ្នឹង ក៏ដូចជាការបញ្ចេញវីដេអូ ឬ សកម្មភាពអាសអាភាសជាដើម-ល។
ដោយឡែកកាលពីយប់មិញនេះ អ្វីដែលធ្វើឱ្យមហាជនសង្កេតឃើញ និង ចាប់អារម្មណ៍នោះគឺ យោងទៅតាម ផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ហ៊ុន
ជាបានបញ្ចេញសារមួយដ៏ភ្ញាក់ផ្អើល ដោយបានសរសេរ Caption ក្នុងអត្ថន័យស្នើសុំក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បែបនេះថា៖
“វាពិតជាអយុត្តិធម៌ណាស់សម្រាប់ចំប៉ីខ្មៅតាមមើលទៅប្រហែលគ្រួសារចំប៉ីខ្មៅគ្មានអីពាក់លើស្មា ដូចគេដឹង ចំប៉ីខ្មៅ ខុសតែ១មុខ ត្រូវទទួលទោស!តែស្អីគេទុំទាវ ២០២១ ខុសច្រើនណាស់តែត្រូវលើកលែង ទៅវិញ។
រឿងទុំទាវ ២០២១ជាប្រធានបទដ៏ក្តៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ ដូចគ្នានោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គលដែលបានយករឿងទុំទាវមកបំផ្លាញនាំប៉ះពាល់ព្រះពុទ្ធសាសនា និង អក្សរសាស្ត្រខ្មែរយកទៅចាត់ការតាមនិតិវិធីនៃច្បាប់ឡើងវិញដើម្បីបំពេញ និង រកយុត្តិធម៌ដល់ជនរងគ្រោះ និងជនរួមជាតិខ្មែរទាំងអស់មានភាពស្មើគ្នា កុំឱ្យរាស្រ្ត ថាវាខុសត្រង់ណា ពីខ្ញុំបងជា”
ក្នុងនោះដែរឯកឧត្តម ហ៊ុន ជា ក៏បានភ្ជាប់រូប ចំប៉ីខ្មៅ ជាមួយ ក្រុមអ្នកសម្តែងរឿង ទុំទាវ ២០២១ផងដែរ
ដោយយោងទៅតាមអត្ថន័យដែលលោក បានបង្ហោះនោះ គឺ លោកចង់បាននូវតម្លៃភាពស្មើគ្នា
នៅមុខច្បាប់រវាងករណីប្រមាថជាតិ របស់ចំប៉ីខ្មៅ និង ករណីរឿងទុំទាវប្រឌិត ២០២១ ដែលប៉ះពាល់ដល់តម្លៃសាសនា និង សីលធម៌សង្គម៕