ប្លែកៗ
ផ្អើលទាំងព្រះសង្ឃទៀត!! ខណៈដែលកំពុងសូត្រមន្តទាំងភ្នែកម៉ក់ៗ ពេលឃើញម្ដាយកូនកំលោះនាំកូនប្រសាមកវ៉ៃកូនកំលោះដល់រោងការព្រោះ..(មានវីដេអូ)
ប្រទេសថៃ៖ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃ បានផ្ទុះការចាប់អារម្មណ៍ខ្លាំងលើវីដេអូមួយ
ដោយគេបានឃើញបុរសជនជាតិថៃម្នាក់បានលួចទៅរៀបការជាមួយប្រពន្ធថ្មី ទាំងដែលខ្លួនមិនទាន់បានលែងលះដាច់ស្រេចជាមួយប្រពន្ធដើម ។
បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយរបស់ថៃបានចេញផ្សាយថា ពេលនេះអ្នកលេងបណ្ដាញសង្គមម្នាក់ៗកំពុងតែស៊ែរចែករំលែកនូវវីដេអូមួយនោះ
ព្រោះតែឃើញម្ដាយបង្កើតរបស់បុរសលួចទៅរៀបការជាមួយប្រពន្ធថ្មីខាងលើ បានកាន់លិខិតអាពាហ៍ពិពាហ៍ស្របច្បាប់ និង ដឹកដៃកូនប្រសាស្រីរបស់ខ្លួនទៅរកការខុសត្រូវជាមួយកូនប្រុសបង្កើតខ្លួន ដែលកំពុងតែក្រាបផ្ទឹមចូលរោងជាមួយប្រពន្ធថ្មី ។
>អ្វីដែលគួរឱ្យចាប់អារម្មណ៍ជានេះទៅទៀតនេះ ដោយទ្រាំនឹងទង្វើកូនប្រុសខ្លួនផិតក្បត់កូនប្រសាមិនបាន ស្រ្តីជាម្ដាយនោះបានចូលទៅទះតប់ ជេរប្រមាថកូនរបស់ខ្លួនក្នុងពិធី ស្របពេលដែលព្រះសង្ឃកំពុងតែចម្រើនព្រះបរិត្តឱ្យពរជ័យដល់កូនកំលោះកូនក្រមុំ
ហើយគ្រានោះព្រះសង្ឃមិនអាចធ្វើអ្វីបានក្រៅតែពីធ្វើតាមតួនាទី ជាមួយនឹងការធ្វើភ្នែកម៉ក់ គួរអាណិត ។ហេតុការណ៍នេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងតែបញ្ចេញមតិផ្សេងៗ ទៅលើបុរសម្នាក់នោះ ហើយទន្ទឹមនឹងនេះដែរ ម្តាយកូនកំលោះ និង កូនប្រសាស្រីក៏កំពុងតែរៀបចំពាក្យបណ្ដឹង ដើម្បីធ្វើការប្ដឹងផ្ដល់ទៅតាមនីតិវិធីច្បាប់ ព្រោះនេះជាទង្វើមួយដែលខុសនឹងច្បាប់ខណៈដែលមិនទាន់បានលែងលះដាច់ស្រឡះផងបែរជាហ៊ានលួចមកការជាមួយប្រពន្ធថ្មី ៕
សូមទស្សនាវីដេអូខាងក្រោម ៖