បរទេស
ជម្នះព្រហ្មលិខិតមិនបានទេ! លោក Michael Jackson ចង់រស់នៅឲ្យបាន ១៥០ឆ្នាំ លោកក៏បានជ្រើសរើសវេជ្ជបណ្ឌិតផ្ទាល់ខ្លួនចំនួន១២នាក់ ហើយទីបំផុត..(មានវីដេអូ)
បរទេស៖ លោក Michael Jackson ចង់រស់នៅ បាន ១៥០ ឆ្នាំ។ គាត់បានជ្រើសរើសវេជ្ជបណ្ឌិតផ្ទាល់ខ្លួនចំនួន ១២ នាក់ ប្រចាំការនៅផ្ទះគាត់។ ជារៀងរាល់ថ្ងៃ ក្រុមគ្រូពេទ្យនឹងពិនិត្យមើលសុខភាពគាត់ ពីសក់រហូតដល់ចុងជើង។
អាហាររបស់គាត់តែងតែត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ មុននឹងយកឲ្យគាត់ ទទួលទាន។ មនុស្ស 15 នាក់ផ្សេងទៀតត្រូវបានជ្រើសរើស ដើម្បីមើល និងណែនាំគាត់ ក្នុងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ។
គាត់មានបំណង សម្រេចក្តីសុបិន ដោយអាចរស់នៅបាន ១៥០ ឆ្នាំ។ គួរឲ្យស្ដាយ! គាត់បានបរាជ័យ។ នៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០០៩ នៅអាយុ ៥០ ឆ្នាំ បេះដូងរបស់គាត់បានឈប់ដំណើរការ។
កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់គ្រូពេទ្យទាំង ១២ នាក់នេះមិនអាចជួយគាត់បានទេ។សូម្បីតែកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រូពេទ្យមកពីទីក្រុង Los Angeles និងរដ្ឋ California ក៏មិនអាចជួយសង្គ្រោះគាត់បានដែរ។
ទោះបីជាគាត់មិនដែល ធ្វើដំណើរទៅមុខមួយជំហាន ដោយគ្មានការផ្តល់យោបល់ពីវេជ្ជបណ្ឌិត អស់រយៈពេល ២៥ ឆ្នាំចុងក្រោយរបស់គាត់នោះ ក៏គាត់នៅតែមិនអាចបំពេញនូវក្តីសុបិន្តរបស់គាត់ ដែលអាចរស់នៅបាន ១៥០ ឆ្នាំដដែល។
ការធ្វើដំណើរចុងក្រោយរបស់គាត់ ស្ថិតក្រោមក្រសែភ្នែក របស់មនុស្សជាង ២.៥ លាននាក់ ដែលជាចំនួនដ៏ច្រើនបំផុត មកទល់បច្ចុប្បន្ន។
នៅថ្ងៃដែលគាត់បានស្លាប់, ពោលគឺ ថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០០៩ វេលាម៉ោង 3:15 នាទីរសៀល វិគីភីឌា ទ្វីតធ័រ កម្មវិធីឆាត AOL គាំងលែងដំណើរការ។មនុស្សរាប់លាននាក់ កំពុងស្វែងរកព័ត៌មានពីលោក Michael Jackson នៅលើ Google ក្នុងពេលតែមួយ។
Jackson បានព្យាយាមប្រជែងនឹងការស្លាប់ ប៉ុន្តែចុងក្រោយ ការស្លាប់បានប្រជែងគាត់វិញ។ជីវភាពដ៏សំបូរបែប ក្នុងពិភពសម្ភារៈនិយម បច្ចេកវិទ្យាដ៍អស្ចារ្យយ៉ាងណាក្តី ក៏មិនអាចបញ្ចៀសសេចក្ដីស្លាប់បានដែរ។
នេះគឺជាច្បាប់នៃជីវិត ឥឡូវសូមយើងគិតថា តើយើងខំរកប្រាក់ គឺដេីម្បីតែជួល អ្នកសាងសង់ វិស្វករ អ្នករចនាម៉ូដ ឬ អ្នកតុបតែង ផ្ទះឲ្យយេីង? តេីយើងចង់ឲ្យគេស្ញប់ស្ញប់ស្ញែង ដោយការបង្ហាញពីផ្ទះ រថយន្តនិងពិធីអាពាហ៍ពិពាហ៍ ដែលថ្លៃអស្ចារ្យ?
តើអ្នកនៅចាំ មុខម្ហូបនៅក្នុងពិធីមង្គលការដ៍អស្ចារ្យ ដែលអ្នកបានចូលរួមកាលពីពីរថ្ងៃមុនទេ? ហេតុអ្វីបានក្នុងជីវិត យើងត្រូវធ្វើកាលំបាកដូចសត្វ?តេីអ្នកចង់ឲ្យសាច់ញាតិប៉ុន្មានជំនាន់ សេីយសុខ ដែលអ្នកចាំបាច់ ត្រូវខំដល់ថ្នាក់នេះ?
យើងភាគច្រើនមានកូនម្នាក់ឬពីរនាក់។ តើអ្នកធ្លាប់គិតថាតើយើងត្រូវការប៉ុន្មានហើយយើងចង់បានប៉ុន្មាន? តើយើងគិតថាកូនៗ របស់យើងនឹងមិនអាចរកប្រាក់ចំណូលច្រើនទេ តេីចាំបាច់ប្រឹងដេីម្បីសន្សំប្រាក់បន្ថែមសម្រាប់ពួកគេទេ? តើអ្នកបានចំណាយពេលខ្លះ ជាមួយខ្លួនអ្នក គ្រួសារ ឬ មិត្តភក្តិ ក្នុងសប្តាហ៍កន្លងមកទេ? តើអ្នកបានចំណាយ 5% នៃប្រាក់ចំណូល ដេីម្បីខ្លួនឯងទេ? ហេតុអ្វីយើងមិនមានសុភមង្គលក្នុងជីវិត ជាមួយនឹងអ្វីដែលយើងរកបាន?ប្រសិនបើវិភាគស៊ីជម្រៅបន្តិច យេីងអាចជួបប្រទះ ការគាំងបេះដូង ស្ទះសសៃឈាម គេងមិនលក់ ជាដើម។ ល។នាពេលណាមួយ។
ជារួម: ចំណាយពេលខ្លះសម្រាប់ខ្លួនឯង។ យើងមិនមានទ្រព្យសម្បត្តិទេ មានតែឈ្មោះ នៅក្នុងឯកសារមួយចំនួនដែលត្រូវបានសរសេរជាបណ្តោះអាសន្នប៉ុណ្ណោះ។ កុំចាប់អារម្មណ៍លើមនុស្សដែលមានអំណួត រឿងឡាន ឬសំលៀកបំពាក់ថ្លៃៗ។ គណិតវិទូ និងអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យរបស់មនុស្សជាតិ បានប្រើកង់ឬម៉ូតូ សម្រាប់ការធ្វើដំណើរប៉ុណ្ណោះ។កុំសាងបាបដើម្បីក្លាយជាអ្នកមាន កុំមានហេីយ ដេកអោបតែលុយ។ ត្រូវគ្រប់គ្រងជីវិតអ្នក បេីមិនដូច្នោះទេ ជីវិតនឹងគ្រប់គ្រងអ្នកវិញមិនខាន។ អ្វីដែលសំខាន់បំផុត នៅចុងបញ្ចប់នៃជីវិតគឺ ការស្កប់ចិត្ត ការពេញចិត្ត និងសន្តិភាព។ គួរឱ្យស្តាយ, របស់ទាំងនេះមិនអាចទិញបាន។
សូមទស្សនាវីដេអូខាងក្រោម ៖
You must be logged in to post a comment Login