តារា&កម្សាន្ត
ធ្លាប់ជាកំពូលព្រាននារី កាលពីក្មេង!! តែទីបំផុតចូលវ័យ ៤២ឆ្នាំ Pong Nawat ស្រាប់តែប្រកាសចង់បានប្រពន្ធដល់ថ្នាក់…
ថៃ៖ លោក Pong Nawat ជាតារាសម្ដែងប្រុសថៃជួរមុខម្នាក់ដែលមានប្រជាប្រិយភាពខ្លាំង ហើយមានប្រិយមិត្តច្រើនណាស់ដែលតែងតែបានតាមដានការសម្ដែងរបស់លោក ថែមទាំងលាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ ។
ដោយឡែក បើងាកទៅមើលជីវិតឯកជនរបស់តារាសម្ដែងរូបនេះវិញ ខណៈពេលនេះលោកក៏ពុំទាន់មានគ្រួសារឡើយ ពោលគឺលោកពុំទាន់មានភរិយានឹងគេទេ ខណៈដែលមិត្តភក្តិស្រករលោកគេមានគ្រួសារមានកូនស្ទើរតែអស់ហើយនោះ ។
យ៉ាងណាមិញ ថ្មីៗនេះមហាជននិយមលែងបណ្ដាញសង្គមជាច្រើនកំពុងតែផ្ទុះការចាប់ជាខ្លាំង បន្ទាប់ពីតារាសម្ដែងលោក Pong បានចូលរួមកម្មវីធីកម្សាន្តមួយ ហើយបាននិយាយថាលោកចង់បានប្រពន្ធមកថែបេះដូង
ដោយហេតុថាពេលនេះវ័យលោកក៏កាន់តែជ្រេទៅហើយគួរដល់ពេលដែលលោកមានគ្រួសារ ដែលបច្ចុប្បន្ននេះតារាសម្ដែងរូបនេះមានអាយុ ៤២ ឆ្នាំទៅហើយ ។
មួយវិញទៀត ទន្ទឹមនឹងបទសម្ភាសនោះ លោក Pong ក៏បានបង្ហើបប្រាប់ពីរឿងរ៉ាវជីវិតស្នេហាខ្លះៗរបស់លោកកាលពីអាយុ ២២ -២៣ ឆ្នាំ ដោយ កាលនោះលោកក៏ធ្លាប់មានសង្សារ មានមិត្តស្រីដូចគេដែរ អាចនិយាយបានថា
ជាព្រាននារីម្នាក់មិនមែនជាសុភាពបុរសនោះទេ ក៏ប៉ុន្តែពេលនេះជាពេលមួយដែលលោកត្រូវរៀបផែនការជីវិតគ្រួសារមួយឱ្យល្អដូចគេដែរហើយ៕
You must be logged in to post a comment Login