តារា&កម្សាន្ត
អាណិតណាស់ លោកអើយ!! តារាកំប្លែងជើងចាស់នាយ ឆើត ដែលធ្លាប់ល្បីមួយរូប ពេលនេះកំពុងតែធ្លាក់ខ្លួន មកធ្វើការងារនេះ ដើម្បីតែ…(មានវីដេអូ)
ភ្នំពេញ៖ លោក ពៅ គីសាន់ ហៅនាយ ឆើត ដែលពុកម៉ែ បងប្អូន បានស្គាល់ថា លោកធ្លាប់ជាអតីតតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូបផងដែរនោះ កាលពីពេលថ្មីៗនេះ បានសាងភាពភ្ញាក់ផ្អើល ដល់មហាជនជាខ្លាំង
ក្រោយពេលដែលវីដេអូរបស់លោក កំពុងតែលាង ចាន នៅក្នុងហាងមួយកន្លែងត្រូវបានចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង។
នៅក្នុងវីដេអូផ្ទាល់ លោក ពៅ គីសាន់ ហៅនាយ ឆើត ក៏បាននិយាយដោយទឹកមាត់កម្សត់ ដៃកាន់ចានលាងយ៉ាងដូច្នេះថា៖ខ្ញុំឥលូវការងារអី ក៏ខ្ញុំធ្វើដែរ លាងចាន រត់តុ
អ្នកសិល្ប:ចាស់ចាស់ឥលូវគេលែងហៅថាអស់ហើយ មានតែក្មេងៗ ចាស់ៗគាត់ចំណាស់ គាត់ឈឺ …។គួររំលឹកផងដែរថា លោក ពៅ គីសាន់ ឬហៅថា នាយឆើតនោះ
កាលពីពេលកន្លងទៅក៏ធ្លាប់បានលេចឮព័ត៌មានទាក់ទងនិងលោក ដោយលោកត្រូវធ្លាប់បានឈឺ ព្រមទាំងត្រូវឃ្លាតចាកឆ្ងាយពីវិស័យការងារមួយរយ:ធំ ខណ:ពេលដែលទីផ្សារការងារមិនសូវមានឡើយសម្រាប់គាត់៕
ខាងក្រោមនេះ គឺជាវីដេអូ ដែលនាយ ឆើត កំពុងតែលាងចាន សូមទស្សនាដូចតទៅ៖