តារា&កម្សាន្ត
សូមចូលរួម សោកស្ដាយផង!! លោកជំទាវ ដួង រដ្ធា ដែលមានសម្រស់ឆ្នើម នៅក្នុងសតវត្សទី ៦០បានទទួលមរណភាពកាលពីថ្មីៗនេះ…
ភ្នំពេញ៖ មហាជនកំពុងមានការចាប់អារម្មណ៏ខ្លាំង លើរូបថតនារីម្នាក់ដែលបានបង្ហាញពីភាពស្រស់សោ
ភា នាសម័យសង្គមរាស្រ្តនិយម ពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ គ្មានកន្លែងណាដែលធ្វើឲ្យទាស់ភ្នែកទសោះ។
ដោយយោងតាមគណនីហ្វេកប៊ុកផេកដែលមានឈ្មោះថា ក្រុមព្រះសុរិយា បានទម្លាយថា “ រូបអនុស្សាវរីយ៍គូស្វាមីភរិយាឥស្សរជនជាន់ខ្ពស់នៃកម្ពុជាមួយគូ ដ៌មានឈ្មោះល្បីនៃសម័យសង្គមរាស្រ្តនិយម
លោក លោកស្រីប្រិយមិត្តជាទីស្នេហានេះ ជារូបថតអនុស្សាវរីយ៍គូស្វាមីភរិយាឥស្សរជនជាន់ខ្ពស់នៃកម្ពុជាក្នុងសម័យសង្គមរាស្រ្តនិយមមួយគូ គឺ ឯកឧត្តម ខែក វ៉ាន់ឌី និង លោកជំទាវ ដួង រដ្ឋា ដែលមហាជនបានស្គាល់កន្លងទៅដែលក្រុមព្រះសុរិយាបានផុសផ្សាយពី សម្រស់ដ៏ស្រស់សោភារបស់លោកជំទាវ ជាកូនស្រីអភិជនហេីយបានថតម៉ូឌែលផ្សាយក្នុងទស្សនាវដ្តីអន្តរជាតិនោះ។
ប្រិយមិត្តបានដឹងទេ!
ឯកឧត្តម ខែក វ៉ាន់ឌី ជាឥស្សរជនដ៏មានឈ្មោះល្បីល្បាញមួយរូបតាំងសម័យសង្គមរាស្រ្តនិយម ហេីយបុរសសង្ហាមួយរូបនេះហេីយដែលបានសម្តែងក្នុងឈុតមួយនៃរឿងអប្សរា ស្នាព្រះហស្តសម្តេចព្រះនរោត្តម សីហនុ ជាដៃគូរាំវង់ និងរាំឆាឆាឆា យ៉ាងរស់រវើកជាមួយលោកស្រីសាក់ស៉ី ស្បោងនោះ។ ឥស្សរភាពដ៏មោះមុតការបំរេីជាតិរបស់លោកគួរតែចារឹកជាប្រវត្តិសាស្រ្តនៃជាតិយើង។
សូមជម្រាបផងដែរថា ឯកឧត្តម ខែក វ៉ាន់ឌី បានទទួលមរណភាពនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ឯលោកជំទាវ ដួង រដ្ឋា ទើបតែទទួលមរណភាពកំឡុងខែតុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។
ស្រាវជ្រាវដោយ ក្រុមព្រះសុរិយា
តែងអត្ថបទ និងរៀបរៀងដោយ វីរៈ វ៉ារ៉ានី
ពិនិត្យ និងចេញផ្សាយដោយ យាង វណ្ឌី
ប្រភពរូបថត លោក ខែក រ៉ាវី (កូនប្រុសរបស់លោកទាំងពីរ)”
ប៉ុន្តែមិនបានបញ្ជាក់ទេថានារីម្នាក់នេះគាត់បានទទួល ម រណ ភាព ដោយសារអ្វីនោះទេ ៕
សូមទស្សនាវីដេអូខាងក្រោម ៖