ព័ត៌មានថ្មីៗ
ជីវិតហាយសូ ទាំងសង្ហារ ទាំងមានឡានទំនើបជិះ តែបែរជា មករៀបផែនកា រជំ រិ ត ទារប្រាក់១លានដុល្លារ ត្រូវស្លាប់យ៉ា
មុននេះបន្តិច មានករណីឧក្រិដ្ឋជន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយកាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។ក្នុងករណីនេះដែរ ទាំងជនរងគ្រោះ និងសមត្ថកិច្ច មិនមានគ្រោះថ្នាក់អ្វីឡើយ។ ហើយបើតាមប្រភពច្បាស់ការ ជ ន ល្មើ សមានគ្នា៥នាក់ ក្នុងនោះមាន ២នាក់ ជាអ្នកធ្វើស្នាក់នៅ ធ្វើការ និងធ្លាប់បើកឡានឲ្យជនរងគ្រោះ ប៉ុន្តែបានលាឈប់។
ដោយឡែកយោងតាមប្រភពព័ត៌មានបឋមមួយបានឲ្យដឹងថា ជនសង្ស័យ ត្រូវបានមន្ត្រីនគរបាលកំណត់បានអ ត្តសញ្ញាណ២នាក់នោះរួមមាន ៖ ទី១. ឈ្មោះ អ៊ឹម សុវណ្ណរិទ្ធ អាយុ២១ឆ្នាំ ជាមេក្លោង (ជានាយទាហាន ស័ក្ក ៤ )និងទី២. ឈ្មោះរី ពីសី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៨ ផ្លូវលំ ភូមិព្រែករង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែក២នាក់ទៀត នៅពុំស្គាល់អត្តសញ្ញាណឡើយទេ ។
បើនិយាយពីជនល្មើសដែលជាមេក្លោង ជាទាហានវិញ មើលជីវិតពិតមិនក្រឡើយ ដោយប្រើសុទ្ធតែរថយន្តស៊េរីទំនើប ប៉ុន្តែបែរជាមិនចេះស្កប់ស្កល់រកសេចក្ដីការពារជាតិ មកប្រព្រឹត្តអំពើអាក្រក់ស្លាប់យ៉ាងអាណោចអាធម៕ សូមមើលរូបភាពខាងក្រោម៖